អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងបានធូរស្រាលនៅតំបន់ Emilia-Romagna ប្រទេសអ៊ីតាលី ប៉ុន្តែតំបន់ភាគច្រើននៅតែជន់លិចដោយទឹកជំនន់។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១៩ ឧសភា ឆ្នាំ២០២៣។

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការរអិលបាក់ដីបានកើនឡើងដល់១៣នាក់ ហើយមនុស្សរាប់សិបនាក់នៅតែបាត់ខ្លួន ក្រុមអ្នកជួយសង្គ្រោះបានជួយជម្លៀសមនុស្សចេញពីលើដំបូល និងជាន់ខាងលើនៃអគារខ្ពស់ៗ។

យ៉ាងណាមិញ តំបន់ភាគខាងជើង និងភាគកណ្តាលរបស់ប្រទេសអ៊ីតាលី ដែលរួមមានទីក្រុងបូឡូញ៉ា និងម៉ូឌឺនណា ត្រូវបានវាយលុកដោយភ្លៀងធ្លាក់ខ្លាំង នៅសប្តាហ៍នេះ ដែលបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ