ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាវិធានការមួយនៃការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ ដែលជាវិធានគន្លឹះមួយក្នុងចំណោមវិធានពន្លឹះទាំងប្រាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី ២៧ ខែ តុលា ២០២៣ នៅក្នុងកិច្ចពិភាក្សាលើរបៀបវារៈការពិនិត្យលើសេច ក្តីព្រាងព្រះរាជក្រឹត្យស្ដីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។

សម្តេចធិបតី មានប្រសាសន៍ថា «ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាវិធានការមួយនៃការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ដែលជាវិធានគន្លឹះមួយក្នុងចំណោមវិធាន ពន្លឹះទាំងប្រាំដែលខ្ញុំបានដាក់ចេញការពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើក ដំបូងនៅថ្ងៃ ២៤ សីហាឆ្នាំ ២០២២ កន្លងទៅ»។ 

សម្តេចធិបតី បន្ដថា ដូច្នេះ របៀបវារៈនេះពិតជាមានសំខាន់ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពល រដ្ឋរបស់យើង។ការរៀបចំនិងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាក្រៅប្រព័ន្ធ តុលាការគឺជាយន្តការបន្ថែមប្រព័ន្ធដោះស្រាយវិវាទដែលជាកិច្ចការមួយសំខាន់ណាស់ហើយរាជរដ្ឋាភិបាលអាណត្តិមុនក៏បានជំរុញនៅក្នុងការដោះស្រាយនេះដើម្បីលើកកម្ពស់គុណ ភាពនិងប្រសិទ្ធភាពនិងភាពរហ័សរហួននៃការដោះស្រាយវិវាទ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ