អន្តរជាតិ៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk គ្រោងនឹងធ្វើដំណើរលើកដំបូងទៅកាន់ប្រទេសចិនក្នុងរយៈពេល 3 ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ឧសភា ឆ្នាំ២០២៣។
ប្រទេសចិនគឺជាទីផ្សារធំទីពីររបស់ក្រុមហ៊ុន Tesla ខណៈពេលដែលរោងចក្រសៀងហៃគឺជាទីផ្សារដ៏ធំបំផុតនៅក្នុងផលិតកម្ម។ ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ លោក Elon Musk កើតឡើងចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុក។
យ៉ាងណាមិញ Tesla មិនទាន់ផ្តល់ព័ត៌មានថ្មីៗអំពីផែនការរបស់ខ្លួនក្នុងការបង្កើនទិន្នផលរថយន្ត 450,000 គ្រឿងក្នុងមួយឆ្នាំនៅរោងចក្រសៀងហៃរបស់ខ្លួនទេ បើទោះបីជាក្រុមហ៊ុនបាននិយាយកាលពីខែមេសាថា ខ្លួននឹងសាងសង់រោងចក្រនៅទីក្រុងសៀងហៃ ដើម្បីផលិតផលិតផលស្តុកថាមពល Megapack ក៏ដោយ៕