ទីប្រឹក្សារបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងវិលត្រឡប់ទៅកាន់បណ្តាញសង្គមវិញក្នុងពេលឆាប់ៗខាងមុខនេះជាមួយនឹងវេទិកាផ្ទាល់ខ្លួនរបស់លោក។

លោក Jason Miller បានប្រាប់ Fox News ថា “ខ្ញុំគិតថាយើងនឹងឃើញលោកប្រធានាធិបតី Trump វិលត្រឡប់ចូលប្រព័ន្ធផ្សព្វផ្សាយសង្គមប្រហែលជា ២ ឬ ៣ ខែទៀត” ។ វេទិកានេះនឹងក្លាយជាកន្លែងចែកចាយដ៏ឆាប់រហ័សនៅក្នុងបណ្តាញសង្គម ហើយនឹង “កំណត់កម្មវិធីឡើងវិញទាំងស្រុង” ។

គួររំលឹកផងដែរថា លោក Trump ត្រូវបានបញ្ឈប់ពីបណ្តាញសង្គមធ្វីតធឺ និងហ្វេសប៊ុកបន្ទាប់ពីកុប្បកម្ម កាលពីខែមករា នៅវិមានកាពីតូលសហរដ្ឋអាមេរិក នៅក្នុងវ៉ាស៊ីនតោនឌីស៊ី។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ