អាមេរិក៖ វិបត្តិកង្វះបន្ទះឈីបបានធ្វើអោយក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងរថយន្តជាច្រើននៅលើពិភពលោកជួបបញ្ហា ដូច្នេះហើយទើបក្រុមហ៊ុនជាច្រើនបាននាំគ្នាសម្រុកទៅបង្កើតរោងចក្រនៅក្នុងសហរដ្ឋអាមេរិក ដោយសារវាមានភាពងាយស្រួលក្នុងការផ្គត់ផ្គង់ និងដឹកជញ្ជូន ។ នេះបើយោងតាមប្រភព Reuters

ជាក់ស្តែងក្រុមហ៊ុន Samsung Electronics បានស្នើសុំតាមផ្លូវច្បាប់ក្នុងការបង្កើតរោងចក្រផលិតបន្ទះឈីបថ្មីមួយទៀត ក្នុងតំបន់ Williamson County រដ្ឋតិចសាស់ ក្រោមទុនវិនិយោគ១៧ពាន់លានដុល្លារ និងផ្ដល់ឱកាសការងារថ្មីរហូតដល់១ម៉ឺន៨រយនាក់ ខណៈបច្ចុប្បន្នមានរោងចក្រមួយរួចទៅហើយនៅក្នុងរដ្ឋអូស្ទីន ។

យោងតាមឯកសារផ្លូវការដែលបានចេញផ្សាយជាសាធារណៈបានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា និងអេឡិចត្រូនិករបស់កូរ៉េខាងត្បូងនេះ កំពុងរត់ការលើផ្នែកបង់ពន្ធ ដោយតាម ការបញ្ជាក់គឺនឹងត្រូវបង់ក្នុងរង្វង់ប្រាក់ប្រមាណ៨០លានដុល្លារសម្រាប់រយៈពេល១០ឆ្នាំ ខណៈដែល Samsung គ្រោងនឹងចាប់ផ្ដើមដំណើរការផលិតបន្ទះឈីបនៅចុងឆ្នាំ២០២៤ ខាងមុខ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ