បរទេស៖ ក្រុមហ៊ុន Samsung Electronics បានបញ្ជាក់ថា ខ្លួនរំពឹងថា ប្រាក់ចំណេញប្រតិបត្តិការនៅត្រីមាសទី១ ឆ្នាំ២០២៣នេះ នឹងធ្លាក់ចុះជាង ៩៥ភាគរយ ដល់កម្រិតទាបមួយ ក្នុងរយៈពេល ១៤ឆ្នាំ ដោយសារការលក់បន្ទះឈីបអង្គចងចាំបានធ្លាក់ចុះជាសកល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ បានអះអាងថា ប្រាក់ចំណេញប្រតិបត្តិការពីខែមករា ដល់ខែមីនា ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ៩៥.៧ភាគរយ មានទឹកប្រាក់ ៦០០ពាន់លានវ៉ុន ឬប្រមាណ ៤៥៥លានដុល្លារ ដែលជាកម្រិតទាបបំផុតរបស់ក្រុមហ៊ុនសាមសុង ចាប់តាំងពីត្រីមាសទីមួយ ឆ្នាំ ២០០៩។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្លាក់ចុះប្រាក់ចំណេញដែលរំពឹងទុកខាងលើនេះ គឺដោយសារតែការបន្តធ្លាក់ចុះសម្រាប់ផលិតផលផ្នែកព័ត៌មានវិទ្យា (IT) ដែលបានធ្វើឱ្យដំណើរការនៃវិស័យទាំងអស់កាន់តែយ៉ាប់យឺន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ