អន្តរជាតិ៖ នាពេលថ្មីៗនេះថា ក្រុមហ៊ុន Tesla គ្រោងនឹងបញ្ឈប់បុគ្គលិកជាង ១០ភាគរយ ឬជាង ១៤,០០០នាក់ នៃចំនួនបុគ្គលិកសរុបនៅទូទាំងពិភពលោករបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន Reuters នៅថ្ងៃទី១៩ មេសា ២០២៤។
ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានបញ្ជាក់នៅក្នុងសារអ៊ីម៉ែលផ្ញើទៅកាន់បុគ្គលិកថា ការកាត់បន្ថយបុគ្គលិកនាពេលនេះ គឺជាតម្រូវការចាំបាច់ បន្ទាប់ពីការលក់រថយន្តអគ្គិសនី (EV) បានធ្លាក់ចុះខ្លាំង។
យ៉ាងណាមិញ លោក Musk កំពុងកែទម្រង់ក្រុមហ៊ុនរបស់លោកសារជាថ្មី ដោយព្យាយាមកាត់បន្ថយការចំណាយមួយចំនួន។ ហើយការកាត់បន្ថយចំនួនពលកម្មលើនេះ នឹងអាចឲ្យ Tesla បង្វែរថវិការដែលជួលបុគ្គលិកទាំងនោះ ដើម្បីពង្រីងអាជីវកម្មបន្ថែមទៀតជាពិសេសនៅក្រៅប្រទេស៕