ព្រះសីហនុ៖ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបង្ហាញមុខជនបរទេសចំនួន ៥នាក់ និងគ្រឿងញៀនជាង ១តោន បន្ទាប់ពីបង្ក្រាបបានកាលពីពេលថ្មីៗនេះ នៅលើដែនសមុទ្រ នៃខេត្តព្រះសីហនុ។ នេះបើយោងតាមប្រភពព័ត៌មានបឋម នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ សារធាតុញៀនដែលបង្ក្រាបបាននេះ ជាប្រភេទ កេតតាមីន និងមេតំហ្វេតាមីន។

គ្រឿងញៀនបង្ក្រាបបាននេះមានចំនួន ២៥ធុង ស្មើនឹង១,០៨២.៥គីឡូក្រាម ក្នុងនោះគ្រឿងញៀនសុទ្ធចំនួន១,០២១.២គីឡូក្រាម) និងសម្ភារមួយចំនួនទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ មានករណីជួយដូរគ្រឿងញៀនដ៏ធំប្រហាក់ប្រហែលគ្នានេះដែរ ត្រូវបានអាវុធហត្ថខេត្តព្រះវិហារបង្ក្រាបបាននៅស្រុកជ័យសែន ខេត្តព្រះវិហារ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ