អន្តរជាតិ៖ អ្នករស់នៅសហរដ្ឋអាមេរិកជិតមួយលានកន្លះបានស្ថិតក្នុងភាពងងឹតក្នុងថ្ងៃសុក្រសប្តាហ៍នេះ ខណៈដែលព្យុះព្រិលដ៏ខ្លាំងក្លាបានវាយលុកប្រទេសនេះ ដែលបណ្តាលឱ្យមានការបិទផ្លូវហាយវ៉េ និងការលុបចោលជើងហោះហើររាប់ពាន់នៅមុនថ្ងៃបុណ្យណូអែលមកដល់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៥ ធ្នូ ២០២២។
ព្រិលធ្លាក់ខ្លាំង ខ្យល់បក់បោក និងខ្យល់ត្រជាក់ខ្លាំង វាបានប្រែក្លាយទឹកពុះទៅជាទឹកកកភ្លាមៗនៅផ្នែកជាច្រើនរបស់សហរដ្ឋអាមេរិក រួមទាំងរដ្ឋភាគខាងត្បូងដែលមានអាកាសធាតុធម្មតា។
យ៉ាងណាមិញ ប្រជាជនអាមេរិកប្រហែល ២៤០លាននាក់ ស្មើនឹងប្រមាណ ៧០ភាគរយនៃចំនួនប្រជាជនសរុប បានស្ថិតនៅក្រោមការព្រមានអំពីវិបត្តិអាកាសធាតុ ដោយសារតែខ្យល់ត្រជាក់បានធ្វើឱ្យសីតុណ្ហភាពធ្លាក់ចុះដល់ -៤៨អង្សាសេ៕RT