(ភ្នំពេញ)៖ យន្តហោះអ៊ែបើសមួយគ្រឿង ហោះចេញពីកោះភូគុក ប្រទេសវៀតណាម ដែលខ្មែរហៅថាកោះត្រល់ ក្នុងទិសដៅឆ្ពោះទៅប្រទេសម៉ុងហ្គោលី កំពុងជួបបញ្ហាបច្ចេកទេស ហើយហោះសំកាំងលើអាកាសជាច្រើនជុំ។ 

លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ជើងហោះហើរ EZA212 ជាប្រភេទយន្តហោះ Airbus330-200 មានអ្នកដំណើរ អ្នកបម្រើលើយន្តហោះសរុបជិត២០០នាក់។ លោកបន្តថា ជាបច្ចេកទេស ក្រោយជួបបញ្ហាយន្តហោះត្រូវហោះលើអាកាសឱ្យអស់សាំង ហើយចុះចតវិញ ដើម្បីបញ្ចៀសបញ្ហា។

លោកបានឱ្យដឹងទៀតថា មើលលើផែនទីយន្តហោះនេះ ដូចជានៅលើដីខ្មែរ តែតាមពិតទៅយន្តហោះស្ថិតនៅដែនអាកាសរបស់វៀតណាមទេ។

ទោះបីជាយ៉ាងណាបន្ទាប់ពីហោះសំកាំងលើអាកាសជាច្រើនជុំ និងជាច្រើនម៉ោង ដើម្បីឱ្យអស់សាំងហើយនោះ យន្តហោះបានចុះចតនៅព្រលានយន្តហោះលើកោះភូគុកបានដោយជោគជ័យវិញហើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ