ភ្នំពេញ ៖ ធនាគារប្រ៊ីដ ដែលត្រូវបានគេស្គាល់ថាជាធនាគារពាណិជ្ជក្នុងស្រុក ផ្តល់ជូនសេវាហិរញ្ញវត្ថុជាគ្រប់ប្រភេទបានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ វិធីការពារសុខភាព” ដោយមានការសហការចូលរួមពីមណ្ឌលវេជ្ជសាស្ត្រស៊ីងហ្គារពួរ មេឌីខល សេនធ័រ  (SGMC) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ដើម្បីបង្កើនការយល់ដឹងពីជំងឺមហារីកក្នុងសហគមន៍ ។ 

កម្មវិធីសិក្ខាសាលាស្តីពីការថែទំាសុខភាពនេះធ្វើឡើងក្រោមការផ្តួចផ្តើមពីធនាគារពាណិជ្ជ ប្រ៊ីដ ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងពីវេជ្ជបណ្ឌិតឯកទេស និងមណ្ឌលវេជ្ជសាស្ត្រដល់អតិថិជន និងសហគមន៍ ឱ្យយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការថែទាំសុខភាព ដែលជួយជម្រុញដល់ការ បង្កើនសុខុមាលភាពរាងកាយឱ្យកាន់តែប្រសើរ។ សិក្ខាសាលានេះធ្វើឡើងនៅមណ្ឌលវេជ្ជសាស្ត្រស៊ីងហ្គាពួរមេឌីខល សេនធ័រ (SGMC) ដែលមានទីតាំងនៅអគារ The Bridge ។

លោក Richard Liew អគ្គនាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ បានឱ្យដឹងថា ការចូលរួមចំណែកនៅក្នុងសង្គមគឺជាគុណតម្លៃដ៏សំខាន់មួយរបស់ធនាគារ ប្រ៊ីដ ។ ទោះបីជាយើងជាស្ថាប័ណ្ណឯកជន     ផ្តល់ជូននូវសេវាហិរញ្ញវត្ថុក៏ដោយ ក៏យើងមិនត្រូវភ្លេចអំពីតម្រូវការសង្គម និងសុខុមាលភាពផ្ទាល់ខ្លួនរបស់យើងក្នុងសហគមន៍នោះទេ ដូច្នេះហើយ ទើបយើងលើកទឹកចិត្ត និងផ្សព្វផ្សាយដល់សាធារណជនឱ្យយល់ដឹងកាន់តែច្បាស់អំពីរការការពារសុខភាព ថាសុខភាពពិតជាមានសារៈសំខាន់សម្រាប់រាងកាយយើង និងជាពិសេស គឺយើងចង់លើទឹកចិត្តឱ្យប្រជាជនទំាងអស់គួរតែមានការត្រួតពិនិត្រសុខភាពជាប្រចំា។

លោកបន្តថា ខែតុលាត្រូវបានកំណត់ថាជាខែនៃ ការយល់ដឹងអំពីជំងឺមហារីក ហើយការបង្កើនការយល់ដឹងអំពីជំងឺមហារីកនៅក្នុងសហគមន៍ អាចជួយកាត់បន្ថយហានិភ័យខ្ពស់ និងជួយបង្កើនចំណេះដឹងបន្ថែមអំពីជំងឺមហារីកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ លោកថា ៖« ការយល់ពីជំងឺមហារីក នឹងផ្តល់ឱ្យអ្នកគ្រប់គ្នានូវទំនុកចិត្ត ក្នុងការទៅជួបគ្រូពេទ្យប្រសិនបើមានអ្វីមួយ មិនប្រក្រតី ពីព្រោះការរកឃើញជំងឺមហារីកទាន់ពេលវេលាគឺងាយស្រួលក្នុងការព្យាបាលឱ្យបានទាន់ពេលវេលា» ។

លោក Yeong Hock Ming ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងផ្នែកលក់ SGMC បានមានប្រសាសន៍ឱ្យដឹងងផដែរថា  ជាមួយនិងបច្ចេកវិទ្យាទំនើប ពីមណ្ឌលវេជ្ជសាស្ត្រស៊ីងហ្គាពួរ (SGMC) ដែលផ្តល់សេវាកម្មស្តង់ដារវេជ្ជសាស្ត្រខ្ពស់ រួមជាមួយនិងអ្នកឯកទេសមកពីប្រទេសសិង្ហបុរី ដើម្បីផ្តល់ជូនគោលដៅដ៏ល្អប្រសើរដល់អតិថិជនរបស់យើង ក្នុងការពិនិត្យសុខភាព ។ 

លោកបន្តថា យើងមានបរិក្ខារទំនើបក្នុងការពិនិត្យ វិភាគបានយ៉ាងត្រឹមត្រូវដើម្បីឱ្យសុខុមាលភាពរបស់ប្រជាជនកាន់តែប្រសើរប៉ុណ្ណោះទេ បន្តែថែមទំាងមានការប្រឹក្សា ផ្តល់ជាចំណេះដឹងដល់អ្នកជំងឺទៀតផង។ យើងពិតជាមានកិត្តិយសក្នុងការសហការជាមួយធនាគារប្រ៊ីដ និងក្រុមហ៊ុនធនារាប់រងអាយុជីវិត AIA ដើម្បីផ្តល់ជូនកញ្ចប់ពិនិត្យសុខភាពដែលមានគុណភាព  ក៏ដូចជាបង្កើតសិក្ខាសាលានេះឡើង ។ 

គួរបញ្ជាក់ផងដែរ អតិថិជនដែលចូលរួមកម្មវិធី “ស្ពានឆ្ពោះទៅកាន់សុខភាពកាន់តែប្រសើរ” នឹងទទួលបាន Voucher បញ្ចុះតម្លៃ 50% លើការពិនិត្យសុខភាពមូលដ្ឋានដែលកញ្ចប់សុខភាពនេះមានពិនិត្យ មុខងារថ្លើម ទឹកនោមផ្អែម ការធ្វើតេស្តឈាម រួមទំាងការប្រឹក្សាយ៉ាងលម្អិតពីវេជ្ជបណ្ឌិតជំនាញផងដែរ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ