អន្តរជាតិ៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា មេដឹកនាំក្រុមហាម៉ាស កំពុងជួយរៀបចំការវាយប្រហារភេរវកម្ម នៅទូទាំងពិភពលោក ដែលជាផ្នែកនៃយុទ្ធនាការធំជាងប្រឆាំងនឹងមហាអំណាចលោកខាងលិច។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Fox News នៅថ្ងៃទី១៥ មករា ២០២៤។

កងកម្លាំងការពារអ៊ីស្រាអែល បានចេញផ្សាយរបាយការណ៍នេះ រួមជាមួយនឹងដ្យាក្រាមដែលរៀបរាប់ពីមេបញ្ជាការក្រុមហាម៉ាស ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការភេរវកម្មដែលសង្ស័យ នៅក្នុងសហភាពអឺរ៉ុប។

កងកម្លាំងការពារនេះ បានសរសេរថា«ការបញ្ជាទិញពីការគ្រប់គ្រងរបស់អង្គការ ការទិញយានដ្រូន និងការប្រើប្រាស់សមាសភាពឧក្រិដ្ឋកម្ម នេះជារបៀបដែលសមាជិកជាន់ខ្ពស់នៃអង្គការភេរវកម្មហាម៉ាស បានផ្សព្វផ្សាយពីការវាយប្រហារលើមនុស្សស្លូតត្រង់ នៅជុំវិញពិភពលោក»។

សេចក្តីថ្លែងការណ៍ បាននិយាយថា«ដោយសារមានការរួមកម្លាំងអន្តរអង្គការ ក្នុងប្រទេសអ៊ីស្រាអែល និងនៅបរទេស រូបភាពដ៏ទូលំទូលាយ និងស៊ីជម្រៅនៃសកម្មភាពភេរវកម្មរបស់ក្រុមហាម៉ាសត្រូវបានបង្ហាញឲ្យឃើញយ៉ាងច្បាស់។

ព័ត៌មានចារកម្មដែលប្រមូលបាន រួមមាន«ព័ត៌មានលម្អិតនៃតំបន់នៃសកម្មភាព គោលដៅសម្រាប់ការវាយប្រហារ និងអ្នកពាក់ព័ន្ធក្នុងការអនុវត្តសកម្មភាពនេះ ពីមេបញ្ជាការក្រុមហាម៉ាស នៅក្នុងប្រទេសលីបង់ រហូតដល់អ្នកវាយប្រហារចុងក្រោយ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការ ក៏ដូចជាព័ត៌មានអំពីចេតនាវាយប្រហារស្ថានទូតអ៊ីស្រាអែល នៅប្រទេសស៊ុយអែត ការបញ្ជាទិញយានអាកាសគ្មានមនុស្សបើក (UAVs) និងការប្រើប្រាស់សមាសភាពពីអង្គការឧក្រិដ្ឋកម្ម នៅអឺរ៉ុប៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ