ភ្នំពេញ៖ រាល់ការទិញផ្ទះពីបុរីទ្រីលាង អតិជននឹងទទួលបានប្លង់រឹង រស់នៅដោយមិនមានការព្រួយបារម្ភព្រោះ គម្រោង បុរី ទីលាង ដង្កោហ្រ្គីនផាក ផ្តោតទៅលើសោភ័ណភាព គុណភាព និងឧត្តមភាព លក្ខណៈជាសហគមន៍។ នេះបើតាមការអះអាងពីសំណាក់លោក ឧកញ៉ា ឡាង ទីលាង ដែលជាស្ថាបិក និងជាអគ្គនាយក បុរី ទីលាង ដង្កោហ្គ្រីនផាក ក្នុងពិព័រណ៍ពាក់កណ្តាលឆ្នាំ Mid -Year Mega Sale ដែលមានរយៈពេល២ថ្ងៃ គឺ១៧-១៨ ខែមិថុនា ឆ្នាំ២០២៣ នៅ The Premier Centre Sen Sok។

ក្នុងនោះផងដែរ លោកឧកញ៉ា បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា បុរី ទីលាង ដង្កោហ្គ្រីនផាកមានទីតាំងស្ថិតនៅផ្លូវព្រៃស ៣០ម៉ែត្រ ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយគម្រោងកំពុងតែអភិវឌ្ឍលើដី ២៥ហិកតា ដែលជាគម្រោងធំជាងគេ នៅក្នុងខណ្ឌដង្កោផ្ទាល់តែម្តង បច្ចុប្បន្ន ផ្ទៃដីចំនួន ៤៣% ត្រូវបានរៀបចំឡើងជាសួនធម្មជាតិ សម្រាប់លម្អក្នុងបុរី ។

លោកឧកញ៉ាបន្តថា គម្រោងបុរី ទីលាង បានគិតគូរយ៉ាងដិតដល់ជូនអតិថិជន បង្កលក្ខណៈងាយស្រួល និងផាសុខភាព ដោយគម្រោងបានរៀបចំជាសួនកុមារ ក្លឹបហាត់ប្រាណ ផ្សារសហគមន៍ ផ្សារទំនើប និងសាលារៀនជាដើម។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្នុងឱកាសពិព័រណ៍ពាក់កណ្តាលឆ្នាំ Mid -Year Mega Sale នេះ សម្រាប់អតិថិជនគ្រាន់តែកក់ប្រាក់ត្រឹមតែ ២០០០ ដុល្លារ នឹងទទួលបានការបញ្ចុះតម្លៃ ២០% បង់រំលស់ ៣៥០ ដុល្លារ ដោយគ្មានការប្រាក់ ក្នុងនោះ លោកអ្នកអាចកាន់សោរនៅបានតែម្តង ទិញផ្ទះនៅក្នុង គម្រោងបុរី ទីលាង នឹងទទួលបានការរស់នៅដោយសម្បូរបែប។

សូមបញ្ជាក់ថា គម្រោងបុរី ទីលាង មានប្រភេទផ្ទះដូចជា វីឡាទោល (Single Villa)  វីឡាឃ្វីន (Queen Villa ) វីឡាភ្លោះ (Twin Villa) ផ្ទះអាជីវកម្ម (Shop House ) វីឡាកូនកាត់ (Link Villa)។ ម៉ូតវីលា ទាំងនេះសុទ្ធសឹងតែជាប្រភេទវីឡា កំពុងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ នាពេលបច្ចុប្បន្ន ការរចនាម៉ូតបែបល្អប្រណិត ទាន់សម័យ និងផាសុកភាពក្នុងការរស់នៅ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ