ភ្នំពេញ ៖ លោកឧកញ៉ា ឡាង ទីលាង ជាស្ថាបនិក និងអគ្គនាយក បុរី ទីលាង ដង្កោហ្រ្គីនផាក បានប្រកាសថា រាល់អតិថិជនទាំងអស់ គ្រាន់តែកក់ប្រាក់ ២៥00ដុល្លារប៉ុណ្ណោះ និងបង់រំលស់មួយខែ ៣៥០ដុល្លារ នឹងទទួលបានវីឡាកូនកាត់មួយ ដ៏ស្រស់ស្អាតនៅបុរីទីលាង ដែលមានទីតាំងជិតអ៊ីអន៣។

លោកឧកញ៉ា ឡាង ទីលាង បានលើកឡើងបែបនេះនាឱកាសអញ្ជើញជាអធីបតី ក្នុងពិធីបុរីទីលាងឧបត្ថម្ភធំដល់វេទិកាអចលនទ្រព្យ ( Real Estate Forum) នៅជាតិកាហ្វេ ដែលរៀបចំឡើងដោយ ក្រុមជួបជុំBusiness Friday Night នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ។ នៅក្នុងវេទិកាមួយនេះ ក៏មានវត្តមានវាគ្មិននិងភ្ញៀវកិត្តិយសជាច្រើនចូលរួម និងចែករំលែកប្រធានបទ ទាក់ទងនឹង វិស័យអលចទ្រព្យនៅកម្ពុជា ដែលជាសមាជិកសមាជិកា BNI និងភ្ញៀវកិត្តិយសផ្សេងទៀតផងដែរ។ 

ថ្លែងនៅក្នុងវេទិកានេះ លោកឧកញ៉ា ឡាង ទីលាង មានប្រសាសន៍ថា បុរីទីលាង កំពុងតែអភិវឌ្ឍនៅលើផ្ទៃដី ២៥ ហិកតា ដែលជាគម្រោងធំជាងគេក្នុងតំបន់ខណ្ឌដង្កោនាពេលបច្ចុប្បន្ននេះ។ ទំហំដីចំនួន ៤៣% ត្រូវបានរៀបចំឡើងជាសួនធម្មជាតិសម្រាប់លម្អគម្រោងនៅក្នុងបុរីទាំងមូល។

លោកបន្តថា បុរីទីលាង មិនត្រឹមតែធំជាងគេក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសហគមន៍មួយដែលផ្ដល់ភាពងាយស្រួលជួនដល់អតិថិជន ដែលមានដូចជា សួនកុមារ ក្លឹបហាត់ប្រាណ ផ្សារសហគមន៍ ផ្សារទំនើប និងសាលារៀនជាដើម។ លោក ថា រាល់ការទិញផ្ទះនៅបុរីទីលាងចំណេញទាំងការស្នាក់នៅ និងប្រកបអាជីវកម្ម។

ក្រៅពីនេះ លោកឧកញ៉ា មានប្រសាសន៍ទៀតថា «អតិថិជនគ្រាន់តែកក់ប្រាក់ ២៥00 ដុល្លារ និងបង់រំលស់មួយខែ ៣៥0 ដុល្លារ នឹងទទួលបានវីឡាកូនកាត់មួយដ៏ស្រស់ស្អាតនៅបុរីទីលាង។ បុរីទីលាង ជាគម្រោងលំនៅឋានធំជាងគេក្នុងតំបន់ ដែលមានសក្ដានុពលខ្លាំងលើគ្រប់វិស័យ និងកំពុងតែអភិវឌ្ឍលើផ្ទៃដី ២៥ ហិកតា»។ 

សូមបញ្ជាក់ថា បុរីទីលាង ស្ថិតនៅលើផ្លូវព្រៃស ៣០ ម៉ែត្រ ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ ភ្នំពេញ។ បុរីទីលាង ស្ថិតនៅជិតផ្សារទំនើបអ៊ីអនមានជ័យ (អ៊ីអន ៣) រោងចក្រធំៗ ផ្សារទួលពង្រ ផ្សារទួលសំបូរ.. និងហ៊ុំព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលផ្ដល់ភាពងាយស្រួលក្នុងការរស់នៅ ធ្វើដំណើរ និងប្រកបអាជីវកម្មផ្សេងៗ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ