បុរីទីលាង រៀបចំពិធីជប់លៀងទ្រង់ទ្រាយធំ ជូនអតិថិជន ដែលគាំទ្រគម្រោងរបស់ខ្លួន
ភ្នំពេញ ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅបុរីទីលាង ដែលមានទីតាំងស្ថិតនៅភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរៀបចំពិធីជប់លៀងទ្រង់ទ្រាយធំ ជូនអតិថិជន ដែលគាំទ្រគម្រោងរបស់ខ្លួន ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ា ឡាង ទីលាង និងលោកជំទាវ ដែលជាម្ចាស់គម្រោងបុរីទីលាង ផ្ទាល់តែម្តង។
ក្នុងឱកាសពិធីជួបជុំដ៏រីករាយនេះ លោកឧកញ៉ា ឡាង ទីលាង បានថ្លែងអំណរអរគុណ ចំពោះពុកម៉ែបងប្អូនអតិជន ដែលបានជឿជាក់ និងគាំទ្រដល់គម្រោង បុរីទីលាង ហើយ លោក ឧកញ៉ា ក៏បានបង្ហាញចំណុចលិចធ្លោខ្លាំង នៃបុរីទីលាងជូនដល់អតិថិជនផងដែរ។ លោកឧកញ៉ា មានប្រសាសន៍ថា «បុរីទីលាង ជាជម្រើសល្អរបស់អតិថិជន ក្នុងការជ្រើសរើសលំនៅដ្ឋានមានគុណភាព ស្ដង់ដារ រឹងមាំ និងប្រណិតល្អ សម្រាប់ក្រុមគ្រួសារ និងអ្នកជាទីស្រលាញ់»។
ទន្ទឹមនិងនេះ លោកឧកញ៉ា បន្ដថា បុរីទីលាង បានបណ្ដាក់ទុន និងវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យឧស្សាហកម្មសំណង់ និងការអភិវឌ្ឍផ្នែកអចលនទ្រព្យ នៅរាជធានីភ្នំពេញ។ ជាពិសេស ការវិនិយោគនេះ ក៏បានចូលរួមចំណែកផ្ដល់ការងារជូនប្រជាពលរដ្ឋមួយចំនួនទៀតផងដែរ។ រាល់សំណង់នៅគម្រោងបុរីទីលាង យើងបានផ្ដល់ជូនអតិថិជននូវគុណភាពសំណង់រឹងមាំ ជាមួយគ្រឿងបរិក្ខាដែលមានស្ដង់ដារផងដែរ។
លោកឧកញ៉ា បន្ថែមថា អតិថិជនទាំងអស់នឹងក្លាយជាម្ចាស់ផ្ទះអាជីវកម្មទំនើបម៉ូដថ្មី ពេញនិយមជាងគេក្នុងសហគមន៍នៃទឹកដីខណ្ឌដង្កោ ឥឡូវនេះជាមួយនឹងការបញ្ចុះតម្លៃពិសេសដែលមិនធ្លាប់មាន ពី 12800$ មកត្រឹមតែ 9x,xxx$ តែប៉ុណ្ណោះ ហើយយើងក៏នឹងផ្តល់ជូនការបញ្ចុះតម្លៃ ២០% គ្រប់ប្រភេទផ្ទះ ដូចជា វីឡាភ្លោះ វីឡាឃ្វីន និងវីឡាព្រីនស៍ ផងដែរ។
សូមបញ្ជាក់ថា ក្នុងគម្រោងបុរីទីលាង មានដូចជា ផ្សារទំនេីប សាលារៀន កន្លែងលំហែកាយ ហាងកាហ្វេ កន្លែងហាត់ប្រាណ ជាដេីម ដូច្នេះ ការជ្រើសយកបុរី ទីលាង ធ្វើជាលំនៅដ្ឋាន គឺជាជម្រើសដ៏ត្រឹមត្រូវសម្រាប់អតិថិជនដែលចង់បានជីវិតរស់នៅប្រកបដោយភាពស៊ីវិល័យ។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង៖ ០77 89 0000 | 060 89 0000៕