អន្តរជាតិ៖ ប្រតិភូមកពីក្រុមហាម៉ាស់ កាតា និងសហរដ្ឋអាមេរិក ធ្វើដំណើរទៅដល់ប្រទេសអេហ្ស៊ីបហើយ សម្រាប់ “ការចរចារថ្មី” ឆ្ពោះទៅរកបទឈប់បាញ់ក្នុងសង្គ្រាមហ្គាហ្សា ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ០៤ មីនា ២០២៣។

អេហ្ស៊ី កាតា និងសហរដ្ឋអាមេរិក បានរួមគ្នាសម្រុះសម្រួលលើការចរចាជាច្រើនសប្តាហ៍ ក្នុងគោលបំណងផ្អាកការប្រយុទ្ធគ្នានៅក្នុងសង្គ្រាមជិត៥ខែ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបង្កឡើងពីការវាយប្រហារនៅថ្ងៃទី៧ ខែតុលា។ គោលដៅរបស់ប្រទេសទាំងបី គឺឈានឆ្ពោះទៅរកបទឈប់បាញ់មួយនៅដើមខែដ៏ពិសិដ្ឋរបស់ជនជាតិមូស្លីម នៃបុណ្យរ៉ាម៉ាដននៅសប្តាហ៍ក្រោយ ប៉ុន្តែក្តីសង្ឃឹមនៃការចរចាបានបរាជ័យជាបន្តបន្ទាប់។

ការចរចានេះបានផ្តោតសំខាន់លើសំណើផ្អាកការប្រយុទ្ធគ្នារយៈពេល៦សប្តាហ៍ ហើយក្រុមហាម៉ាស់ត្រូវដោះលែងចំណាប់ខ្មាំង ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនចេញពីពន្ធនាគាររបស់អ៊ីស្រាអែល ក៏ដូចជាការផ្តល់ជំនួយកាន់តែច្រើន។

គួរបញ្ជាក់ថា សង្គ្រាមនៅហ្គាហ្សាបានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ដោសារការវាយប្រហារមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាសើ នៅភាគខាងត្បូងអ៊ីស្រាអែល ដែលបានបណ្តាលឱ្យមនុស្សប្រហែល ១,១៦០នាក់បានស្លាប់ ដែលភាគច្រើនជាជនស៊ីវិល។ ក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា ក៏បានចាប់ចំណាប់ខ្មាំងចំនួន ២៥០នាក់ផងដែរ ក្នុងនោះ ១៣០នាក់នៅតែជាប់ជាឈ្លើយសឹក។

ចំណែកការវាយលុកសងសឹករបស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីនវិញ បានសម្លាប់មនុស្សប្រមាណ ៣០,៤១០នាក់ ភាគច្រើនជាស្ត្រី និងកុមារ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលហ្គាហ្សា នៅថ្ងៃអាទិត្យម្សិលមិញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ