បាងកក៖ នៅថ្ងៃទី០៤ សីហា ២០២១ នេះ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា(Prayuth Chan-ocha) និងរដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីថៃចំនួន៥រូប បានរួចផុតពីការបោះឆ្នោតដកសេចក្តីទុកចិត្តនៅក្នុងសភា ខណៈក្រុមសកម្មជនគ្រោងធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលបន្តទៀត។ នេះបើយោងតាមសេចក្ដីរាយការណ៍មុននេះបន្តិចដោយសារព័ត៌មាន Bangkok Post។

ក្នុងយៈពេល ៤ ថ្ងៃចុងក្រោយនេះសមាជិកសភាគណបក្សប្រឆាំងបានស្តីបន្ទោសលោក ប្រាយុទ្ធនិងរដ្ឋមន្រ្តីកំពូលរបស់គាត់ដោយនិយាយថាពួកគេគ្រប់គ្រងកម្មវិធីជំនួយសេដ្ឋកិច្ចមិនត្រឹមត្រូវ វិធានការទប់ស្កាត់មេរោគនិងការចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ។

ស្របពេលដែលចំនួននៃការឆ្លងមេរោគប្រចាំថ្ងៃបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតជាង ២០.០០០ករណីក៏ពិតមែន តែប្រមាណ ១៣% នៃប្រជាជនជាង៧០ លាននាក់ប៉ុណ្ណោះដែលត្រូវបានចាក់ថ្នាំបង្ការយ៉ាងពេញលេញទាបជាងមធ្យមភាគពិភពលោកប្រហែល ២៨% នេះបើយោងតាមទិន្នន័យដែលចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins ។

យ៉ាងណាមិញ នេះគឺជាការប៉ុនប៉ងលើកទី ៣ របស់ក្រុមប្រឆាំងដើម្បីដណ្តើមកៅអីរដ្ឋាភិបាលចាប់តាំងពីការបោះឆ្នោតឆ្នាំ ២០១៩ ដោយការប៉ុនប៉ងបរាជ័យដោយសារក្រុមចម្រុះរបស់លោកប្រាយុទ្ធកាន់កាប់អាសនៈសភាប្រហែល ៦០% ។ 

គួរបញ្ជាក់ថា ក្រុមសកម្មជនគ្រោងធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលបន្តទៀត នេះបានបង្ហាញថាវាអាចជាការពិបាកសម្រាប់លោកប្រាយុទ្ធដើម្បីវិលត្រឡប់មកធ្វើជានាយករដ្ឋមន្ត្រីវិញបន្ទាប់ពីការបោះឆ្នោតលើកក្រោយបានធ្វើអោយប្រជាប្រិយភាព ក្នុងគណបក្សរបស់គាត់និងសាធារណជនកំពុងធ្លាក់ចុះ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ