បាងកក៖ គណៈរដ្ឋមន្ត្រីថៃបានអនុម័តផែនការទិញយន្តហោះចម្បាំង ៤គ្រឿងទៀត នេះបើតាមអ្នកនាំពាក្យកងទ័ពអាកាសបញ្ជាក់ កាលពីថ្ងៃទី១២ មករា ២០២២ ដោយបន្ថែមថា ត្រូវចំណាយថវិការ ១៣.៨ពាន់លានបាត ឬ ប្រមាណ៤១៤លានដុល្លារអាមេរិក។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី១៣ មករា ២០២២។

ការឯកភាពធ្វើទំនើបកម្មយន្តហោះចម្បាំងនេះបានកើតឡើង ក្រោយពេលមេបញ្ជាការទ័ពអាកាស Marshal Napadej Dhupatemiya បានបង្ហាញចំណាប់អារម្មណ៍ ចង់បញ្ជាទិញ យន្តហោះចម្បាំង F-35 ពីក្រុមហ៊ុនអាមេរិក Lockheed Martin Corp។

បច្ចុប្បន្ននេះ ថៃមានយន្តហោះចម្បាំង JAS-39 Gripen ផលិតនៅស្វីស ចំនួន១២គ្រឿង ព្រមទាំង យន្តហោះចម្បាំងផលិតនៅអាមេរិក F-16 និង F-5 រាប់សិបគ្រឿង ដែលមួយចំនួននៅសេសសល់តាំងពីសតវត្សរ៍ទី៨០៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ