អង្គការសហប្រជាជាតិ ពិតជា «រន្ធត់» នៃការសម្លាប់រង្គាលជនស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ា
អង្គការសហប្រជាជាតិ៖ មន្ត្រីអង្គការសហប្រជាជាតិម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ថា លោកមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះរបាយការណ៍ថាយ៉ាងហោចណាស់ជនស៊ីវិល ៣៥ នាក់ត្រូវបានសម្លាប់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៧ ធ្នូ ២០២១។
អង្គការមនុស្សធម៌អន្ដរជាតិសង្រ្គោះកុមារ បានអះអាងថា បុគ្គលិករបស់ខ្លួន ចំនួន២នាក់ នៅតែបាត់ខ្លួន នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរថយន្តរបស់ពួកគេស្ថិតក្នុងចំណោមមនុស្សជាច្រើនដែលត្រូវបានវាយប្រហារ និងឆេះនៅក្នុងឧបទ្ទវហេតុនៅរដ្ឋ Kaya ភាគខាងកើត។
ដោយឡែក ក្រុមឃ្លាំមើលមួយ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានស្តីបន្ទោសការវាយប្រហារទៅលើទាហានយោធាដឹកនាំដោយលោកឧត្ដមសេនីយ៍ Min Aung Hlaing។
យ៉ាងណាមិញ លោក Martin Griffiths អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ខ្ញុំថ្កោលទោសឧប្បត្តិហេតុដ៏សោកសៅនេះ និងរាល់ការវាយប្រហារលើជនស៊ីវិលនៅទូទាំងប្រទេស"។
គួររម្លឹកថា ពួកយោធាដឹកនាំដោយលោកឧត្ដមសេនីយ៍ Min Aung Hlaing ក៏បានបង្ក្រាបយ៉ាងបង្ហូរឈាម ដោយបានសម្លាប់ក្រុមអ្នកតវ៉ាប្រឆាំង យ៉ាងតិចជាង ១,៣០០នាក់ នឹងប្រជាពលរដ្ឋ ជាង ១០,០០០នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន៕RT