ព្រុចសែល៖ប្រាក់ចំណូលរបស់លក់ការការពារជាតិកំពូលលោកខាងលិចបាននឹងកំពុងកើនឡើងជាលំដាប់ ដោយក្រុមហ៊ុនផលិតសព្វាវុធរបស់អាមេរិកកំពុងគ្រប់គ្រងលើឧស្សាហកម្មអាវុធពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី១១ មិថុនា ២០២
យោងតាមចំណាត់ថ្នាក់ថ្មីរបស់ទស្សនាវដ្តី នៃក្រុមហ៊ុនការពារជាតិកំពូលទាំង ១០០ បានបង្ហាញថា ក្នុងឆ្នាំ ២០២២ អ្នកលក់អាវុធកំពូលទាំង ៥ របស់សហរដ្ឋអាមេរិករកបាន ១៩៦ពាន់លានដុល្លារនៅក្នុងប្រាក់ចំណូលទាក់ទងនឹងវិស័យយោធា។ ចំណាត់ថ្នាក់នេះបានឱ្យដឹងថា ក្រុមហ៊ុនចំនួន ៤ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គឺស្ថិតក្នុងចំណោមអ្នកម៉ៅការយោធាកំពូលទាំង ៥ របស់ពិភពលោក។
សហរដ្ឋអាមេរិកបានក្លាយជាប្រភពអាវុធដ៏សំខាន់របស់អ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី ដោយបានសន្យាផ្តល់ជំនួយផ្នែកសន្តិសុខប្រមាណ ៣៧ពាន់លានដុល្លារដល់ទីក្រុងកៀវ។ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ប្រាក់ចំណូលរបស់អ្នកលក់ការការពារជាតិប្រទេសលោកខាងលិចកំពូលទាំង ២៥ បានកើនឡើង ១១ភាគរយ ដល់ ២១២ពាន់លានដុល្លារ។
យោងតាមការគណនា ការលក់សព្វាវុធសរុបរបស់ក្រុមហ៊ុនទាំងនេះនៅក្នុងឆ្នាំ ២០២៣ ត្រូវបានគេរំពឹងថា នឹងមានចំនួន ៤៤៨ពាន់លានដុល្លារ កើនឡើង ៤៧ពាន់លានដុល្លារ បើធៀបនឹងឆ្នាំមុន។ របាយការណ៍បានកត់សម្គាល់ទៀតថា នៅឆ្នាំ ២០២៦ បរិមាណនេះអាចនឹងកើនឡើងជាង ២០ភាគរយ ដល់ ៥៥៤ពាន់លានដុល្លារ លើការប្រគល់អាវុធទៅឱ្យអ៊ុយក្រែន និងអាវុធកែច្នៃនៅអឺរ៉ុប។
យោងតាមការព្យាករណ៍ អ្នកលក់ផ្នែកការពារជាតិលោកខាងលិច នឹងបង្កើនប្រាក់ចំណូលរហូតដល់ ១៥០ពាន់លានដុល្លារ ឬ ៣៧ភាគរយ គិតចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦៕