បរទេស៖ អាចម៍ផ្កាយមួយដែលត្រូវបានគេប៉ាន់ស្មានថាមានទទឹងខ្លួនរហូតដល់ទៅជិត១,០០០ម៉ែត្រ (3,451 ហ្វីត) នឹងហោះកាត់ផែនដីនៅថ្ងៃទី ១៨ ខែមករា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី១២ មករា ២០២២។

គម្លាតរវាងផ្លូវដែលអាចម៍ផ្កាយនេះធ្វើដំណើរ ជាមួយនឹងផែនដីគឺមានគម្លាតត្រឹមតែ ១,២លានម៉ាយល៍តែប៉ុណ្ណោះ ដែលគម្លាតនេះជាគម្លាតដែលជិតបំផុតមិនដែលមានពីមុននោះទេ។ អាចម៍ផ្កាយនេះផ្លាស់ទីក្នុងល្បឿន 47,344 ម៉ាយក្នុងមួយម៉ោង 

បើយោងតាមមជ្ឈមណ្ឌលសម្រាប់ការសិក្សាវត្ថុនៅជិតផែនដីរបស់ NASA ដែលតាមដានផ្កាយដុះកន្ទុយ និងអាចម៍ផ្កាយដែលអាចមានគ្រោះថ្នាក់ដែលអាចបុកជាមួយភពផែនដីរបស់យើង អាចម៍ផ្កាយនេះ ត្រូវបានគេរំពឹងថានឹងហោះកាត់ផែនដីនៅថ្ងៃអង្គារទី ១៨ ខែមករា ។ 

ដោយឡែក នៅខែកញ្ញាឆ្នាំនេះយានអវកាសណាសា(NASA) នឹងមានបំណងចូលទៅជិតអាចម៍ផ្កាយដើម្បីធ្វើការផ្លាស់ប្តូរចលនារបស់វានៅក្នុងលំហ ដែលជាបច្ចេកវិទ្យាសាកល្បងដែលត្រូវបានបង្កើតឡើងដើម្បីបង្វែរអាចម៍ផ្កាយ ក្នុងការបុកជាមួយផែនដី។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ