ហៃទី៖ នាយករដ្ឋមន្ត្រីនៃប្រទេសហៃទី Ariel Henry បាននិយាយថាកាលពីថ្ងៃទី០៣ មករា ថា លោកត្រូវបានគេប៉ុនប៉ងធ្វើឃាត ក្នុងពេលប្រារព្ធពិធីបុណ្យជាតិ កាលពីចងុសប្តាហ៍។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៤ ធ្នូ ២០២២។
លោកបន្ថែមថា «ការប៉ុនប៉ងត្រូវបានធ្វើឡើង មកលើរូបខ្ញុំ ជីវិតរបស់ខ្ញុំត្រូវបានគេដាក់នៅលើឈើឆ្កាង» នេះគឺជាការបញ្ជាក់របស់លោក Henry ដែលឡើងគ្រប់គ្រងប្រទេសហៃទី ចាប់តាំងពីមានការធ្វើឃាតប្រធានាធិបតី Jovenel Moise កាលពីខែកក្កដា។
ជាការកត់សម្គាល់ មានការប៉ះទង្គិចគ្នារវាងនគរបាលនិងក្រុមប្រដាប់អាវុធ កាលពីថ្ងៃសៅរ៍ ចំពេលដែលមានពិធីបុណ្យជាតិ នៅទីក្រុង Gonaives ចម្ងាយប្រមាណ១៥០គីឡូម៉ែត្រ ពីកំពង់ផែ Port-au-Prince ហើយវាគឺជាថ្ងៃបុណ្យឯករាជ្យ ដែលត្រូវបានកំណត់ធ្វើ តាំងពីជាង២០០ឆ្នាំមុនមក៕