វ៉ាសុីនតោន៖ ប៉ូលិសអាមេរិកបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៣នាក់ បានបាត់បង់ជីវិត និង៥នាក់ទៀតបានរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើ់ងម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារ នៅក្នុងបរិវេណសាកលវិទ្យាល័យរដ្ឋមីឈីហ្គែន (Michigan State University) ដែលស្ថិតក្នុងទីក្រុងអ៉ីសឡេនស៉ីង (East Lansing) នៃរដ្ឋមីឈីហ្គែន របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៤ កុម្ភៈ ២០២៣។

ប៉ូលិស បាននិយាយថា ខ្មាន់កាំភ្លើងដែលបើកការបាញ់ប្រហារដ៏សាហាវដែលបង្កឲ្យមានអ្នកស្លាប់ ៣ នាក់ និងរបួសយ៉ាងតិច ៥ នាក់នេះ បានបាញ់សម្លាប់ខ្លួនឯងភ្លាមៗ ។

យោងតាមប៉ូលីសដែលនៅកន្លែងកើតហេតុ បានបញ្ជាក់ថា មនុស្ស ៣ នាក់ស្លាប់ក្នុងអំឡុងពេលបាញ់ប្រហារ ហើយ ៥ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយខ្លះមានរបួសធ្ងន់ធ្ងរ។ ខណរបាយការណ៍ពីចំនួនអ្នកស្លាប់ និងរងរបួសបន្ថែម នៅមិនទាន់ត្រូវបានរាយការណ៍នៅឡើយ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ