អន្តរជាតិ៖ យោងតាមក្រុមប៉ូលីសប៉េរូ កាលពីថ្ងៃសៅរ៏នេះបានឱ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរ ៦០ នាក់ធ្លាក់ពីលើជ្រោះចោទមួយនៅភាគពាយព្យនៃប្រទេសប៉េរូ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CBS News នៅថ្ងៃ២៩ មករា ២០២៣។

ឡានក្រុងនេះត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទេសចរណ៏ Qorianka Tours ដោយរថយន្តនេះបានបើកបរចេញពីផ្លូវនៅជិតទីក្រុង Organos ដោយមិនដឹងមូលហេតុ ខណៈកំពុងធ្វើដំណើរពីទីក្រុងLima ទៅកាន់ទីក្រុងTumbes ជា ប់ព្រំដែនជាប់ជាមួយប្រទេស Ecuador ។

ចំណែកអ្នកដំណើរដែលរងរបួសទាំងអស់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅ El Alto និងMancora ដែលជារមណីយដ្ឋានពេញនិយមមួយដែលមានចម្ងាយប្រហែល ១ ០០០ គីឡូម៉ែត្រ ពីភាគខាងជើងនៃទីក្រុង Lima។ ក្នុងនោះដែរ អ្នកដំណើរខ្លះ ត្រូវបានគេរាយការណ៏ថា ខ្ទាតចេញពីរថយន្ត និងខ្លះទៀតជាប់នៅខាងក្នុង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ