ក្រុងហាណូយ៖ រដ្ឋាភិបាលវៀតណាមបាននិយាយបានថ្ងៃអាទិត្យថា ប្រទេសវៀតណាមកំពុងកំណត់ទិសដៅកំណើនទិន្នផលឧស្សាហកម្មនាំចេញពី ៧ ទៅ ៨ ភាគរយនៅឆ្នាំនេះ ដែលលឿនជាងការកើនឡើង ៤,៨ ភាគរយកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០៩ មករា ២០២២៕
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសអាស៊ីអាគ្នេយ៍រំពឹងថាការនាំចេញនឹងកើនឡើងពី ៦ ទៅ ៨ ភាគរយនៅឆ្នាំនេះ។
គួររម្លឹកថា ការនាំចេញរបស់វៀតណាមក្នុងឆ្នាំ 2021 ត្រូវបានគេប៉ាន់ប្រមាណថាមានការកើនឡើង១៩ ភាគរយ ដែលមានតម្លៃ ៣៣៦,២៥ ពាន់លានដុល្លារ។RT