នាយករដ្ឋមន្ត្រីថ្មី លោក Ranil Wickremesinghe អះអាងថា «ប្រទេសស្រីលង្កាមានស្តុកសាំងប្រើត្រឹមតែមួយថ្ងៃប៉ុណ្ណោះ»
2 ឆ្នាំ មុន
កូឡុំបូ៖នាយករដ្ឋមន្ត្រីថ្មីរបស់ស្រីលង្កា លោក Ranil Wickremesinghe បាននិយាយនៅថ្ងៃចន្ទថា សេដ្ឋកិច្ចរបស់ប្រទេសកោះនេះគឺស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The News Indian Express នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២។
លោក Wickremesinghe បាននិយាយថា "យើងអស់សាំងហើយ នៅពេលនេះ យើងមានស្តុកសាំងសម្រាប់មួយថ្ងៃប៉ុណ្ណោះ" ប្រទេសយើងអាចក្ស័យធន ហើយប្រឈមមុខនឹងការលំបាកបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះ។
គួរបញ្ជាក់ថា លោក Wickremesinghe ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកាលពីសប្តាហ៍មុនបន្ទាប់ពីលោក Mahinda Rajapaksa បានលាលែងចេញពីតំណែង ក្រោយពីមានការតវ៉ាជុំវិញស្ថានភាពសេដ្ឋកិច្ចដុនដាបខ្លាំងនៅក្នុងប្រទេស។ លោក Wickremesinghe បន្តថា "យើងត្រូវបន្តការបោះពុម្ពប្រាក់ដើម្បីបើកប្រាក់បៀវត្សរ៍ និងសម្រាប់តម្រូវការចាំបាច់។RT