ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចជំនាញនៃអជ្ញាធរប្រចាំខណ្ឌ៧មករា បានសម្រេចចុះបិទទីតាំងហាងលក់សម្លៀកបំពាក់មួយកន្លែងយឺហោ លឹម ហុង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោយបានរកឃើញជាប់ពាក់ព័ន្ធនិងករណីវិជ្ជមានកូវីដ១៩។

សូមបញ្ជាក់ផងដែរថា ក្រោយពីសមត្ថកិច្ចបានចុះធ្វើអន្តរាគមន៍ កម្លាំងជំនាញក៏បានស្នើសុំឲ្យថៅកែ និងបុគ្គលិកទាំងអស់នៅក្នុងហាង មេត្តាកុំដើរចេញទៅខាងក្រៅ ដើម្បីរងចាំក្រុមគ្រូពេទ្យជំនាញមកយកសំណាកទៅពិនិត្យ ចៀសវាងការយកមេរោគទៅចម្លងបន្ត ដែលអាចបង្កជាហានិភ័យធំ ជាយថាហេតុណាមួយដែលមិនអាចដឹងទុកជាមុនបាន។

គួរកត់សម្គាល់ផងដែរថា បើតាមប្រសាសន៍របស់លោក រស់ ស៊ីណា អធិការរងនគរបាលនៃអធិការដ្ឋានខណ្ឌ ៧មករា បានបញ្ជាក់ ឱ្យដឹងថា «ថៅកែហាងលក់សំលៀកបំពាក់យីហោ លឹមហុង ត្រូវបានមន្ត្រីសុខាភិបាលរកឃើញជំងឺកូវីដ-១៩ ក្រោយធ្វើតេស្តលើកទី២»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ