វ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ សង្គ្រាមឈ្លានពានរបស់រុស្ស៊ី បានឈានដល់ដំណាក់កាលថ្មី ហើយមានសភាពសាហាវ កាន់តែខ្លាំងឡើង ទើបប្រធានភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ហៅកាត់ CIA អះអាងថា ករណីនេះ ក៏ដោយសារតែ ពូទីន មិនជឿថាចាញ់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Republic World នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។

លោក វិល្លៀម ប៊ឺនស៍ (William Burns) នាយក CIA បានព្រមានថា សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន បានចូលដល់ដំណាក់កាល ប្រកបដោយគ្រោះថ្នាក់បំផុត ដោយសារលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី គិតថា គាត់មិនអាចចាញ់សង្គ្រាមនេះទេ។

ដោយឡែក នាយក CIA បានព្រមានថា លោក ពូទីន នឹងមិនត្រូវរារាំង ដោយការគាំទ្រយោធារបស់លោកខាងលិច សម្រាប់អ៊ុយក្រែន នោះទេ។ 

យ៉ាងណាមិញ ទិវាជ័យជំនះ៩ ឧសភា នៅក្នុងទីលានក្រហម មានពលរដ្ឋជាង ៦៥ពាន់នាក់ចូលរួម និងកម្លាំងទាហានមកពី ២,៤០០កងពល និងអាវុធទំនើបៗ ដង្ហែនៅលើដងផ្លូវក្នុងទីលានក្រហម ដែលរួមរថក្រោះទំនើបបំផុតរបស់រុស្ស៊ីក៏បង្ហាញខ្លួនដែរគែ T-80BVM ក៏ដូចជាប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ Pantsir-S1 ផងដែរ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ