ពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដាក់ជាសំណួរថា បើចៅហ្វាយខេត្តស្មោកគ្រោក ជាមួយផលប្រយោជន៍បទល្មើសហើយ តើយើងទៅបង្ក្រាបបទល្មើសយ៉ាងដូចម្តេច? ខណៈខេត្តពោធិ៍សាត់ មានត្រីច្រើនជាងមុនៗ។

តាមរយៈវិដេអូ បានផ្សព្វផ្សាយតាមបណ្ដាញសង្គម នាពេលថ្មីៗនេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា «រយៈពេលកន្លងមក យើងធ្វើបានជោគជ័យ ដោយសារពីខ្លួនខ្ញុំ បើខ្លួនខ្ញុំ មិនជ្រះស្រឡះទេ យើងទៅបញ្ជាមិនកើត បើចៅហ្វាយខេត្តស្មោកគ្រោកជាមួយនឹងកិច្ចការងារផលប្រយោជន៍បទល្មើសហើយ យើងទៅបង្ក្រាបម៉េចក៏អត់បាន»។

លោក អភិបាលខេត្ត ក៏បានកោតសរសើរចំពោះមន្ដ្រីជំនាញ បានធ្វើការងារទាំងយប់ ទាំងថ្ងៃ ក្នុងការត្រៀបបង្ក្រាបបទល្មើសនេសាទ។ លោក អភិបាលខេត្ត បន្ដថា អ្វីដែល លោកបាននិយាយនោះ គឺលោក បានចុះទៅដល់ទីតាំងផ្ទាល់ ព្រោះថា «លោកមិនហ៊ានកហុសថ្នាក់ដឹកនាំឡើយ»។

លោក អភិបាលខេត្ត រំលឹកថា កាលពីពេលមុនខេត្តពោធិ៍សាត់ ចង់អស់ត្រី ប៉ុន្ដែឥឡូវនេះមានត្រីច្រើនវិញ ក្រោយធ្វើការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ