ទុក្ខជាន់ទុកមែន!! តារាពហុជំនាញ ខាត់ សុឃីម ចាញ់បោកគេអស់៧៩ម៉ឺនដុល្លារ
តារាចម្រៀងស្រីពហុជំនាញទាំងប្រពៃណី និងសម័យ អ្នកនាង ខាត់ សុឃីម កាលពីពេលថ្មីៗ កន្លងទៅនេះបានបង្ហើបរឿងខ្លួនចាញ់បោកលុយគេអស់រហូតដល់៧៩ ម៉ឺន ដុល្លារឯណោះធ្វើឲ្យអ្នកនាង មានការសោកស្ដាយជាខ្លាំងរហូតសឹងតែលែងចង់រស់ទៅហើយ។
តារាពហុជំនាញរូបនេះបានបង្ហោះសារយ៉ាងខ្លីតាមហ្វេសប៊ុករបស់ខ្លួនថា ៖ «១ឆ្នាំ$៧៩ម៉ឺន ស៊ីផុយ » ។ ក្រោយមកក៏បានបង្ហោះសារមួយទៀតថា ៖ « យើងល្ងង់បានគេបោកយើងបានសុទ្ធតែជាមេរៀននៅក្នុង សង្គមនេះពេលដឹងខ្លួនគឺសឹងតែជីវិតក៏លែងចង់រស់ » ។
ជុំវិញដំណឹងនេះអ្នកនាង ខាត់ សុឃីម មិនបាននិយាយថាចាញ់បោកអ្នកណា ដោយសាររឿងអ្វីនោះ ឡើយហើយក្នុងជំនួបជាមួយសារព័ត៌មានក្នុងស្រុកតាមទូរសព្ទទៀតសោត អ្នកនាង ក៏មិនបាននិយាយ ឲ្យចំចំណុចនោះដែរ គ្រាន់តែបញ្ជាក់ថានេះចាត់ទុកបទពិសោធន៍នេះជាមេរៀនជីវិត១សម្រាប់រូបអ្នក នាង និង ចង់ចែករំលែកដល់បងប្អូនខ្មែរយើងមិនថាស្ថិតនៅក្នុងកម្រិតរកស៊ីបែបណាទេប្រសិនបើមានការ ចូលរួមគ្នានោះគឺមិនត្រូវទុកចិត្តគេខ្លាំងពេកនោះឡើយ។
បើទោះជួបរឿងបែបនេះក៏ពិតមែន គេសង្កេតឃើញថាតារាចម្រៀង ពហុជំនាញរូបនេះមិនបោះបង់ ការតស៊ូរបស់ខ្លួនឡើយ ដោយបន្តប្រកបមុខរបរច្រើនក្រៅពីសិល្បៈ ដូចជា បើកសម្អាងការសេវាកម្មជួល ក្រុមតន្ត្រី ទាំងសម័យ និង តន្ត្រីប្រពៃណី មានផ្ទះជួល និង ចុងក្រោយដាក់ហ៊ុនរកស៊ីពុះដីឡូត៍លក់ ទៀតផង ។
ជុំវិញរឿងខាងលើនេះដែរអ្នកនាងបានបញ្ជាក់យ៉ាងខ្លីលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួននៅព្រឹក ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២០ នេះថា «១ ជីវិតមិនអាចភ្លេចគឺជាការចែករំលែកបងប្អូន អោយបានដឹង ការពិតខ្ញុំមិនខ្មាសគេទេ »៕