អន្តរជាតិ៖ ស្របពេលដែលបណ្តាប្រទេសលោកខាងលិចកំពុងពិចារណាដាក់ទណ្ឌកម្មលើប្រេងរុស្ស៊ី ចំពេលប្រតិបត្តិការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យរបស់ចិនកំពុងទិញប្រេងពីរុស្ស៊ីដោយសម្ងាត់ក្នុងការបញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Economic times នៅថ្ងៃទី០៦ ឧសភា ២០២២។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស រោងចក្រចម្រាញ់ប្រេងឯករាជ្យមួយដែលមានមូលដ្ឋាននៅទីក្រុង Shandong ភាគខាងកើតប្រទេសចិនបាននិយាយថា រោងចក្រចម្រាញ់ប្រេងនេះមិនបានរាយការណ៍ជាសាធារណៈអំពីកិច្ចព្រមព្រៀងជាមួយអ្នកផ្គត់ផ្គង់ប្រេងរុស្ស៊ីចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការរបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែនដើម្បីចៀសវាងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

តម្លៃប្រេងឆៅរបស់ប្រែនត៍ (Brent) បានធ្លាក់ចុះ៣,២៣ដុល្លារ ឬស្មើនឹង៣ភាគរយ មកនៅត្រឹម១០៣,៩១ដុល្លារសហរដ្ឋអាមេរិក ក្នុង១បារ៉ែល ខណៈប្រេងឆៅរបស់ WTI ធ្លាក់ចុះ៣,៤១ដុល្លារ ឬស្មើនឹង៣,២ភាគរយ មកនៅត្រឹម១០១,២៨ដុល្លារ ក្នុង១បារ៉ែល។ ដោយឡែក ទីផ្សារនានា នៅក្នុងប្រទេសជប៉ុន ចក្រភពអង់គ្លេស និងនៅទូទាំងតំបន់អាស៊ី បានបិទ សម្រាប់ថ្ងៃឈប់សម្រាកជាសាធារណៈ។

ទោះយ៉ាងណាក៏ដោយ ប្រទេសចិន បានបញ្ចេញទិន្នន័យ កាលពីថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅនេះ ដោយបង្ហាញថា សកម្មភាពរោងចក្រ នៅក្នុងប្រទេសមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ នៅពិភពលោក បានចុះកិច្ចសន្យា រយៈពេលមួយខែ ដល់កម្រិតទាបបំផុត ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២០ ដោយសារតែការបិទខ្ទប់ បង្កឡើង ដោយជំងឺកូវីដ-១៩។

លើសពីនេះទៅទៀត រុស្ស៊ី បាននាំប្រេងឆៅរបស់ខ្លួន ប្រហែលពាក់កណ្តាល នៃការនាំចេញប្រេងឆៅ ចំនួន៤,៧លានបារ៉ែល ក្នុងមួយថ្ងៃៗ ទៅកាន់សហភាពអឺរ៉ុប ដោយផ្គត់ផ្គង់ ប្រហែល១ភាគ៤ នៃការនាំចូលប្រេងរបស់ប្លុកនេះ នៅក្នុងឆ្នាំ២០២០២៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ