កោះបាលី៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានប្រគល់តំណែងប្រធាននៃកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G20)  ដល់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi។ នេះបើតាមការចេញផ្សាយដោយទៅភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ឥណ្ឌានឹងឡើងកាន់តំណែងជាប្រធាន ជាផ្លូវការ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២២ ហើយកិច្ចប្រជុំកំពូលបន្ទាប់ នឹងធ្វើឡើងនៅទីក្រុងញូវដែលី។

សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំ G20 ត្រូវបានអនុម័ត នៅពេលដែលកិច្ចប្រជុំកំពូលបានបញ្ចប់ នៅបាលី កាលពីថ្ងៃពុធ ក្នុងនោះ សេចក្តីប្រកាសក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិឆ្ពោះទៅរកការស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាឆ្ពោះទៅរកការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើនឡើងជុំវិញសន្តិសុខស្បៀងដែលបណ្តាលមកពីជម្លោះ និងការប្រែប្រួលអាកាសធាតុ។

ក្រៅពីនេះ មានលើកឡើងពីបញ្ហារវាងរុស្ស៊ីនិង អ៊ុយក្រែន និងផលប៉ះពាល់សេដ្ឋកិច្ចដែលជម្លោះបានកើតឡើងលើសេដ្ឋកិច្ចពិភពលោកផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ