មីយ៉ាន់ម៉ា៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបន្ថែមពេលពេលវេលាដាក់រដ្ឋក្នុងគ្រាអាសន្ន ៦ខែបន្ថែមទៀត ដោយផ្ដល់សញ្ញាពន្យារពេលបោះឆ្នោត ដែលបានសន្យាថានឹងរៀបចំឲ្យមានការបោះឆ្នោតថ្មីខណៈរបបសឹកមួយនេះបន្តប្រយុទ្ធប្រឆាំងក្រុមអ្នកប្រយុទ្ធប្រឆាំងរដ្ឋប្រហារទូទាំងប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០១ មិថុនា ២០២៣។

ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានរងការបំផ្លិចបំផ្លាញដោយសារអំពើហិង្សាដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុង សានស៊ូជី(Aung San Suu Kyi) ជាង២ឆ្នាំមកនេះ ដោយមានការបង្ក្រាបដ៏បង្ហូរឈាមលើក្រុមអ្នកប្រឆាំង ដែលបានបណ្ដាលឲ្យមានការវាយប្រយុទ្ធគ្នាទូទាំងតំបន់ជាច្រើន របស់ប្រទេសនេះ ខណៈបង្កឲ្យមានវិបត្តិសេដ្ឋកិច្ច។  

យោងតាមសារព័ត៌មានរដ្ឋ ប្រមុខរបបសឹក លោក មីន អ៊ុងលាំង(Min Aung Hlaing) បានទទួលស្គាល់ថា ភាគច្រើននៃប្រទេសនេះ មិនស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់យោធាទេ។

ក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិគ្រប់គ្រងដោយយោធា (NDSC) បានព្រមព្រៀងពន្យារពេលដាក់រដ្ឋក្នុងគ្រាអាសន្នដែលត្រូវបានប្រកាស នៅពេលក្រុមឧត្ដមសេនីយ៍បានផ្ដួលរំលំរដ្ឋាភិបាលរបស់លោកស្រី Aung San Suu Kyi។  

សារព័ត៌មានរដ្ឋ បានដកស្រង់សម្ដីរបស់ប្រធានាធិបតីស្ដីទី លោក ម្យិន ស្វេ (Myint Swe )ដោយនិយាយថា ពេលវេលាដាក់រដ្ឋក្នុងគ្រាអាសន្ន នឹងត្រូវបន្តរយៈពេល៦ខែបន្ថែមទៀត ដែលចាប់ផ្ដើមពីថ្ងៃទី១ខែសីហានេះតទៅ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ