ក្រុងកៀវ៖ អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Kyrylo Tymoshenko កាលពីសប្តាហ៍មុននេះ បានថ្លែងថា ប្រទេសរបស់លោកបានចាប់ផ្តើមសាងសង់ជញ្ជាំងនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសបេឡារូស ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី១៤ វិចិ្ឆកា ២០២២៕

លោក Tymoshenko បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម Telegram ថា ការងារដំឡើងបន្ទាយ និងរបាំងការពារនៅតាមព្រំដែនកំពុងដំណើរការនៅក្នុងតំបន់ Volyn, Rivne និង Zhytomyr នៅភាគខាងជើងប្រទេសអ៊ុយក្រែន។ លោកថា រនាំងទាំងនោះរួមមានប្រឡាយ, របងបេតុង និងលួសបន្លា។ អ៊ុយក្រែន និងបេឡារូសមានព្រំប្រទល់ប្រហែល ១,០០០គីឡូម៉ែត្រ ។

លោក Tymoshenko បន្ថែមទៀតថា រហូតមកទល់ពេលនេះ រនាំងត្រូវបានដំឡើងមានប្រវែង ៣គីឡូម៉ែត្រ នៅតាមបណ្តោយព្រំដែនក្នុងតំបន់ Volyn។ លោកថា បន្ទាយក៏នឹងត្រូវបានដំឡើងនៅក្នុងតំបន់ជាប់ព្រំដែនរុស្ស៊ីផងដែរ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ