រាជទាយាទអារ៉ាប៊ីសាអូឌីត អះអាងថាអ៊ីស្រាអែលអាចក្លាយជា "សម្ព័ន្ធមិត្តដ៏មានសក្តានុពល" ប្រសិនបើជម្លោះប៉ាឡេស្ទីនត្រូវបានដោះស្រាយ
2 ឆ្នាំ មុន
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SPA របស់អារ៉ាប៊ីសាអូឌីត បានដកស្រង់សម្តីរបស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed Bin Salman បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលអាចក្លាយជា "សម្ព័ន្ធមិត្តដ៏មានសក្តានុពល" របស់អារ៉ាប៊ីសាអូឌីត ប្រសិនបើជម្លោះជាមួយប៉ាឡេស្ទីនត្រូវបានដោះស្រាយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ មីនា ២០២២។
ទីភ្នាក់ងារនេះបានដកស្រង់សម្តីគាត់ថា "យើងមើលទៅអ៊ីស្រាអែលជាសម្ព័ន្ធមិត្តដ៏មានសក្តានុពលមួយ ប៉ុន្តែមុននោះ វាគួរតែដោះស្រាយបញ្ហារបស់ខ្លួនជាមួយប៉ាឡេស្ទីន" ។RT