(រ៉ង់ហ្គូន)៖ យោងតាមមេធាវីលោក Tin Zar Oo បានអោយដឹងថាអ្នកកាសែតអាមេរិកម្នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីខែមីនាត្រូវបានដោះលែងបន្ទាប់ពីប៉ូលីសបានដកការចោទប្រកាន់លើគាត់។ នេះបើយោងតាមការចេញផ្សាយដោយ aljazeera នារសៀលថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។

មេធាវីលោក Tin Zar Oo បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាលោក Nathan Maung ត្រូវបានដោះលែងពីពន្ធនាគារអ៊ីនប៊ីននៅទីក្រុងយ៉ាំងហ្គោននៅថ្ងៃច័ន្ទនេះហើយ នឹងវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញនៅថ្ងៃអង្គារស្អែកនេះ។

លោកបានបន្ថែមថា លោក Nathan Maung ដែលជាសហស្ថាបនិកក្រុមហ៊ុនក្នុងស្រុក Kamayut Media បានប្រឈមនឹងការចោទប្រកាន់ក្រោមច្បាប់សម័យអាណានិគមដែលបទឧក្រិដ្ឋជំរុញឱ្យមានការប្រឆាំងនឹងយោធា។

ក្រៅពីអ្នកកាសែតខាងលើនេះ សហរដ្ឋអាមេរិកក៏បានសម្តែងក្តីព្រួយបារម្ភ ចំពោះចាប់ឃុំខ្លួនពលរដ្ឋអាមេរិកាំង មួយរូបផ្សេងទៀតមានឈ្មោះ ដាញែល ហ្វែនស្តឺរ (Daniel Fenster) ដែលកំពុងជាប់ឃុំនៅឡើយ និងបានអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា ដោះលែងរូបគេជាបន្ទាន់ផងដែរ៕

យ៉ាងណាមិញ ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីយោធាបានទម្លាក់មេដឹកនាំជាប់ឆ្នោតលោកស្ រីអ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈដែលបានបង្កឱ្យមានការបះបោរទ្រង់ទ្រាយធំមួយខណៈដែលមនុស្សរាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវដើម្បីតវ៉ា។

គួរបញ្ជាក់ថា មេដឹកនាំរដ្ឋប្រហារ Min Aung Hlaing បានបង្ហាញពីភាពត្រឹមត្រូវនៃការដណ្តើមអំណាចរបស់ខ្លួនដោយចោទប្រកាន់ការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកាដែលឈ្នះដោយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសា នស៊ូជី។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ