ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសលុបឈ្មោះក្រុមហ៊ុនមានអាជ្ញាបណ្ណប្ដូរប្រាក់ចំនួន២ ចេញពីបញ្ជីរបស់ធនាគារជាតិនៃកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា «ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជ្រាបថា ធនាគារជាតិនៃកម្ពុជា សម្រេចលុបឈ្មោះក្រុមហ៊ុនមានអាជ្ញាបណ្ណ ប្ដូរប្រាក់ចំនួន២ ចេញពីបញ្ជីរបស់ធនាគារជាតិនៃកម្ពុជា ក្នុងនោះរួមមានក្រុមហ៊ុន ដាយមិន អេចឆេង (ជីប៊ីស៊ីអាយ វេនឈ័រ ម.ក និងក្រុមហ៊ុនឈ្មោះ ជេអិល ម៉ាន់នី អ៊ិកឆេង ឯ.ក»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ