អគ្គស្នងការដ្ឋាននគរបាលជាតិ លុបទិន្នន័យចេញ ពីបញ្ជីគ្រប់គ្រងយានយន្តនគរបាលជាតិ ដំណាក់កាលទី១ ចំនួន ១,៩៤៧គ្រឿង
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីសម្រេចស្តីពីការលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងយានយន្តនគរបាលជាតិ ដោយដំណាក់កាលទី១ ចំនួន ១,៩៤៧គ្រឿង។
យោងតាមសេចក្ដីសម្រេចរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា « ត្រូវបានលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងយានយន្ត ដែលបំពាក់ផ្លាកលេខនគរបាលជាតិ ដំណាក់កាលទី១ សរុប ចំនួន ១,៩៤៧គ្រឿង (រថយន្តទេសចរណ៍ ១,១៣៩គ្រឿង រថយន្តដឹកទំនិញធុនស្រាល ១៦២គ្រឿង និងទោចក្រយានយន្ត ៦៤៦គ្រឿង) ដែលមាននៅក្នុងបញ្ជីតារាងឧបសម្ព័ន្ធ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ»។
ប្រភព ដដែល បន្ដថា នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលមាននៅក្នុង តារាងឧបសម្ព័ន្ធត្រូវមានចំណាត់ការ និងអនុវត្តតាមសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕