អន្តរជាតិ៖ Meta នឹងលែងគាំទ្រចំពោះមុខងារ Instant Articles បន្តទៀត ពោលគេទុកពេលកន្លះឆ្នាំ ឱ្យម្ចាស់វេបសាយ Blog ផ្សេងៗ ដែលរកចំណញលពី IA កន្លងទៅ ឱ្យស្វែងរកប្រភពចំណូលផ្សេងទៀត មុននឹងបិទពាណិជ្ជកម្មទាំងស្រុងនៅពាក់កណ្ដាលខែមេសា ឆ្នាំ ២០២៣។ នេះបើយោងតាមការចុះផ្សាយដោយទៅភ្នាក់ងារសារព័ត៌មាន axios នៅថ្ងៃទី១៦ តុលា ២០២២។
សម្រាប់ Instant Articles នៅអាស៊ីអាគ្នេយ៍ផ្ទាល់ គេសង្កេតឃើញមានបញ្ហាច្រើនដូចជា កង្វះគុណភាពអត្ថបទ ព័ត៌មានបង្ករការភ័នច្រឡំ ព័ត៌មានខុស ឬព័ត៌មានក្លែងក្លាយជាដើម ក៏ដូចជាបទពិសោធន៍មិនសូវល្អកើតចេញពីការញាត់ពាណិជ្ចកម្មច្រើនពេក។
យ៉ាងណាក៏ដោយចំពោះក្រុមហ៊ុនផ្សព្វផ្សាយ (Media) ឬសារព័ត៌មានធំៗ មិនជានិយមប្រើប្រាស់ Instant Article នេះប៉ុន្មានឡើយ ដោយគេប្រើប្រាស់ ផ្លេតហ្វមខ្លួនឯងវិញ៕RT