អន្តរជាតិ៖ ក្នុងអំឡុងពេលដែលសង្គ្រាមកំពុងផ្ទុះខ្លាំងរវាងរុស្សុី និងអ៊ុយក្រែន បណ្តាញសង្គមធំៗមួយចំនួនបានធ្វើការដាក់ទណ្ឌកម្មលើរុស្សុី ដោយបិទមិនអោយប្រទេសនេះប្រើប្រាស់នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Gadgets360 នៅថ្ងៃទី២៨ កុម្ភៈ ២០២២។

ជាក់ស្តែងដូចជាក្រុមហ៊ុន Facebook បានប្រកាសបិទមុនគេ ដោយប្រកាន់ជំហរគាំទ្រអ៊ុយក្រែនពេញទំហឹង។ មិនតែប៉ុណ្ណោះ ក៏មានក្រុមហ៊ុនទំនាក់ទំនងសង្គមជាច្រើនទៀតបានបិទជាបន្តបន្ទាប់ដូចជា Twitter, Google និងជាពិសេស Youtube បិទមិនអោយ Content Creator នៅរុស្សុីរកចំណូលបានពីវាទៀតនោះទេ។

គួរបញ្ជាក់ថា ថ្មីៗនេះYouTube ទប់ស្កាត់មាតិកា RT នៅក្នុងប្រទេសសហភាពអឺរ៉ុបមួយចំនួន។ កម្មវិធី YouTube បានបិទវីដេអូជាច្រើនពីប្រព័ន្ធផ្សព្វផ្សាយ RT ដោយបញ្ជាក់ថាអ្នកប្រើប្រាស់នឹងមិនអាចមើលវីដេអូទាំងនោះនៅក្នុងប្រទេសប៉ូឡូញ និងឡាតវីបានទេ។ កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានយល់ព្រមហាមឃាត់ RT និង Sputnik ពីការផ្សាយនៅក្នុងប្លុកនេះ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ