ប៉េកាំង៖ ប្រធានាធិបតីចិន លោក សុី ជិនពីង បានចាប់ផ្តើមបើកសមាជនៃគណបក្សកុម្មុយនិស្តចិនលើកទី២០ ជាព្រឹត្តិការណ៍ដែលមានរយៈពេលមួយសប្តាហ៍ ហើយកំលុងពេលនោះ រូបលោកបានគេរំពឹងជាខ្លាំងថា នឹងនៅបន្តតំណែងជា អគ្គលេខាធិការរបស់បក្សដដែល សម្រាប់អាណត្តិទី៣។  នេះបើយោងតាមការចុះផ្សាយដោយទៅភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១៦ តុលា ២០២២។

ព្រឹត្តិការណ៍ដ៏ធំខាងលើ ដែលមានការចូលរួមពីអ្នកតំណាងបក្សប្រហែល ២,៣០០នាក់ មកពីទូទាំងប្រទេសចិន បានចាប់ផ្តើមប្រារព្ធឡើង ក្នុងសាលវិមានប្រជាជន ក្បែរទីលានធានអានម៉ិន (Tiananmen) នៃរដ្ឋធានីប៉េកាំង ក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង។ លោក សុី ជីនពីង បានចាប់ផ្តើមថ្លែងសុន្ទរកថាបើកអង្គសមាជ ដែលរៀបរាប់ការវាយតម្លៃអំពីសមិទ្ធផលរបស់បក្ស ព្រមទាំងដាក់ចេញនូវអាទិភាពផ្សេងៗ សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។

អំលុងការកាន់អំណាចរយៈពេល ប្រមាណជាមួយទសវត្សរ៍មកនេះ លោក សុី ជិនពីង បានដឹកនាំប្រទេសចិន ដោយផ្តោតអាទិភាពទៅលើ វិស័យសន្តិសុខនិងសេដ្ឋកិច្ច ក៏ដូចជាការពង្រឹងការទូតនិងយោធា ព្រមទាំងការបង្កើនការដាក់សម្ពាធទៅលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកជា ដែនដីមួយរបស់ចិន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ