បាងកក៖ ប្រទេសថៃ នៅថ្ងៃទី១ កញ្ញា ២០២១ នឹងចាប់ផ្តើមប្រមូលពន្ធអាករលើតម្លៃបន្ថែម ហៅកាត់ថា VAT ពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាបរទេស ហើយរំពឹងថាកើនយ៉ាងតិច៥ពាន់លានបាត ឬ ១៥៤.៧០ដុល្លារអាមេរិក ក្នុង១ឆ្នាំៗ។នេះបើយោងតាមសេចក្ដីរាយការណ៍មុននេះបន្តិចដោយទីភ្នាក់ងារសារព័ត៌មានCNA ៕

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃ Ekniti Nitithanpraphas បានប្រាប់អ្នកសារព័ត៌មានថា បណ្តាក្រុមហ៊ុនបរទេសដែលផ្តល់សេវាអេឡិចត្រូនិកក្នុងប្រទេសថៃនឹងត្រូវតែចុះបញ្ជីបង់ពន្ធ VAT ។ យ៉ាងណាក្តី លោក Ekniti បានលើកឡើងថា មកទល់ពេលនេះ មានក្រុមហ៊ុន៦៩ ក្រុមហ៊ុនបានចុះបញ្ជីរួចហើយ ក្នុងចំណោមគោលដៅ ចំនួន១០០។ លោកបន្ថែមទៀតថា បណ្តាក្រុមហ៊ុនមានចំណូលជាង១.៨ពាន់លានបាតនឹងត្រូវបង់ពន្ធ ៧ភាគរយ ដែលត្រូវបង់ប្រចាំខែ។

គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មដាក់គោលដៅប្រមូលពន្ធ VAT នេះ ឲ្យបានយ៉ាងតិច ៥ពាន់លានបាតបន្ថែម ដោយសារតែគោលដៅនេះគឺទទួលបាន នៅមុនពេលមានជំងឺរាតត្បាតទៀត។ ថៃប្រមូលពន្ធប្រមាណ៨០០ពាន់លានបាត ពីពន្ធអាករលើតម្លៃបន្ថែម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ