(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានផ្តល់ថវិកាចំនួន ៣៤៨,៣២០,០០០រៀល ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិចំនួន ១,២៤៤នាក់ ដែលកំពុង ការពារតាមគោលដៅ និងប្រចាំការត្រៀមអន្តរាគមន៍ ក្នុងដំណាក់កាលបិទខ្ទប់ភូមិសាស្រ្តរាជធានី ភ្នំពេញ និងក្រុងតាខ្មៅ។ នេះបើយោងតាមលិខិតដែល សារព័ត៌មាន NP News ទទួលបាន។

សម្តេចក្រឡាហោម ស ខេង ផ្ញើជូនចំពោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា «ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិចំនួន ១,២៤៤នាក់ ដែលកំពុង ការពារតាមគោលដៅ និងប្រចាំការត្រៀមអន្តរាគមន៍ ក្នុងដំណាក់កាលបិទខ្ទប់ភូមិសាស្រ្តរាជធានី ភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ខ្ញុំសូមឧបត្ថម្ភនូវថវិកាចំនួន ៣៤៨,៣២០,០០០រៀល បន្ថែមលើគោលរបប ដែលបានឧបត្ថម្ភជាហូរហែរកន្លងមកហើយ»។

សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យ នាយឧត្តមសេនីយ៍ ចាត់ចែងបែងចែកថវិកានេះជូនដល់កងកម្លាំង ដោយក្នុង០១នាក់ ទទួលបានថវិកាចំនួន ២៨០,០០០រៀល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ