អង់គ្លេស៖ បើយោងតាមការចុះផ្សាយរបស់ Daily Mail បានរាយការណ៍ថា ក្លឹប West Ham United បានធ្វើការតែងតាំង អ្នកស្រី Eve Vorley អតីតតួសម្ដែងរឿងអាសអាភាស និងជាអ្នកដឹកនាំសម្ដែងរឿងនេះផ្ទាល់ ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្លឹប ដែលមានឋានៈស្មើ អ្នកដឹកនាំក្លឹប។

អ្នកស្រី Eve ត្រូវបានគេស្គាល់ថា ជាដៃគូរបស់លោក David Sullivan សហប្រធាន West Ham ដែលធ្លាប់បានចូលរួមមើលការប្រកួតជាញឹកញាប់ ក្នុងឋានៈជាភ្ញៀវពិសេសជាមួយគ្នា។

យ៉ាងណាមិញ ចាប់ថ្ងៃនេះតទៅ អតីតអ្នកដឹកនាំរឿងអាសអាភាសមួយនេះ នឹងចូលរួមការប្រកួតជាមួយក្លឹប ក្នុងឋានៈជាអ្នកដឹកនាំ។

គួរបញ្ជាក់ផងដែរថា បើតាមប្រភពដដែលខាងលើ ខាង West Ham មិនបានបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យតែងតាំង អ្នកស្រី Eve នេះឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ