ករណីគ្រោះថ្នាក់ចរាចរណ៍បុកហេីយថយកិនបណ្ដាលអោយមនុស្សស្លាប់នោះ គឺកេីតឡេីងនៅចំណុចផ្លូវ១៧៣កែងផ្លូវ៣២សង្កាត់ទួលស្វាយព្រៃ១ខណ្ឌ បឹងកេងកង វេលាម៉ោង ២៣:៣០ នាទីថ្ងៃទី១៥ខែ តុលា ឆ្នាំ ២០២០ ដោយរថយន្តបានបេីកបុកម៉ូតូជនរងគ្រោះពីក្រោយ ។
ជនបង្កឈ្មោះយ៉ាន់ណា លីណា ភេទប្រុស អាយុ៣០ ឆ្នាំមុខរបរ ពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ ៥ អឹម ក្រុមទី ៤ ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ ចោមចៅ ២ខណ្ឌ ពោធិ៍សែនជ័យ ។ រថយន្ដជនបង្កម៉ាក Lexus NX 200 T ស្លាកលេខ ភ្នំពេញ 2BH-8494 ភ្នំពេញ ។
សមត្ថកិច្ចនគរបាលចរាចរណ៍ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនបង្ក នៅ ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ ។ លោកឧត្ដមសេនីយ៍ ទោ ចេវ ហាក់ បានបញ្ជាក់ថា ថ្ងៃស្អែកសមត្ថកិច្ចរបស់លោកនឹងបញ្ជូនសំណុំរឿងករណីនេះទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដេីម្បីចាត់ការបន្តតាមច្បាប់ ។
តាមរយះវីដេអូដែលបានចែកចាយលេីបណ្ដាញសង្គមហ្វេសប៊ុកឃេីញថា ជាបង្កពិតជាមានចរិកឃោរឃៅព្រៃផ្សៃណាស់ បន្ទាប់ពីបុកជនរងគ្រោះ ពីក្រោយមិនស្លាប់ហេីយជនបង្ករ បានបេីកថយក្រោយ កិនជនរងគ្រោះ បន្ថែម រហូតដល់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ បច្ចុប្បន្ន ជនរងគ្រោះកំពុងតំកល់ធ្វេីបុណ្យនៅវត្តសំរោងអណ្ដែត ។
មហាជនបានថ្កោល ទោសចំពោះទង្វើ ព្រៃផ្សៃរបស់អ្នកបេីកបរ យ៉ាន់ណា លីណា និងសូមអោយ តុលាការផ្ដន្ទាទោស ជនបង្កអោយបានធ្ងន់ធ្ងរ ។