ក្ដៅៗ! បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលហាង ដូមីណូភីហ្សា សាខាផ្សារទំនើបអ៊ីអន១ សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់
4 ឆ្នាំ មុន
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ ឬធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅ ហាងដូមីណូភីហ្សា(Domino's Pizza) សាខា ផ្សារទំនើបអ៊ីអន១ (AEON 1)ចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦៖៥២។
សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕