អាជ្ញាធរនឹងសម្រេចរុះរើអគារលំនៅដ្ឋានជិត ៧០០ខ្នង និងជម្លៀសពលរដ្ឋចេញពីជើងភ្នំ ហិម៉ាឡៃ ក្រោយមានស្នាមប្រេះដែលសង្ស័យថាអាចមានការបាក់ស្រុត
ឥណ្ឌា៖ អាជ្ញាធរនឹងសម្រេចរុះរើអគារលំនៅដ្ឋានមួយចំនួននៅក្នុងទីប្រជុំជនជាប់ជើងភ្នំហិមពាន្ត (ហិម៉ាឡៃ) ស្ថិតភាគខាងជើងប្រទេសឥណ្ឌា ក្បែរព្រំដែនប្រទេសចិន បន្ទាប់ពីរកឃើញថា លំនៅដ្ឋានទាំងនោះកើតមានស្នាមប្រេះបែកដែលមានភាពមិនប្រក្រតីឡើយសម្រាប់ការរស់នៅបន្ត ហើយអាជ្ញាធរក៏បានជម្លៀសប្រជាជនក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មុននឹងធ្វើការរុះរើ ។
មុនអាជ្ញាធរសម្រេចបែបនេះ ក្រុមអ្នកជំនាញ ក៏ដូចជាអ្នកស្រុកនៅទីនោះ បានលើកឡើងជាយូរមកហើយថាការសាងសង់ជាលក្ខណៈទ្រង់ទ្រាយធំទាំងខាងក្នុង និងនៅជុំវិញទីក្រុង Joshimath បូករួមទាំងការងារសម្រាប់គម្រោងថាមពលដោយក្រុមហ៊ុន NTPC របស់រដ្ឋ អាចនាំឱ្យដីស្រុតចុះ ។
ជុំវិញពាក្យចចាមអារ៉ាមលើគម្រោងនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន NTPC មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់អ្នកសារព័ត៌មានឡើយ ។នេះជាការលើកឡើងរបស់អ្នកស្រុកដែលអាជ្ញាធរបានស្នើរសុំឱ្យចាកចេញពីលំនៅដ្ឋាន ។ ពលរដ្ឋផ្សេងទៀតដែលបើកហាងនៅក្នុងផ្សារស្ថិតនៅតំបន់នោះ បានធ្វើការតវ៉ាចំពោះគម្រោងគម្ទេចចោលរបស់អាជ្ញាធរ ក៏ព្រោះតែប្រភពចំណូលសំខាន់របស់ពួកគេមួយភាគធំ ពឹងផ្អែកលើផ្សារនេះឯង ។ដោយឡែក អាជ្ញាធរបានឱ្យដឹងថា ផ្ទះជិត ៧០០ខ្នងក្នុងទីប្រជុំជនស្ថិតនៅឯរដ្ឋ Uttarakhand មានសភាពបែកប្រេះជាបន្តបន្ទាប់ ស្របពេលអាជ្ញាធរបានផ្លាស់ទីប្រជាជនប្រមាណជា ៤០០ នាក់ទៅកាន់ទីតាំងដែលមានសុវត្ថិភាពជាងមុន ៕