សមត្ថកិច្ចឃាត់ខ្លួន មេខ្យល់៣នាក់ ក្នុងចំណោមពលករទាំង៨នាក់ដែលបាននាំមនុស្សឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់
ខេត្តបាត់ដំបង៖សមត្ថកិច្ចបានឲ្យដឹងថា កិច្ចប្រតិបត្តិខាងលើនេះ ដោយមានការសហការរួមគ្នារវាងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ជាមួយកម្លាំងយោធាសឹករងស្រុកសំពៅលូនព្រមទាំងកម្លាំងវរសេនាតូចលេខ៥៣៣ផង។ ពលករខ្មែរ ដែលត្រូវធ្វើការឃាត់ខ្លួនសរុបចំនួន៨នាក់ ក្នុងនោះបានរកឃើញមេខ្យល់ចំនួន៣នាក់ ដែលល្មើសបាននាំមនុស្សឆ្លងដែនចូលទៅក្នុងប្រទេសថៃ ដោយផ្ទុយពីច្បាប់។
សមត្ថកិច្ចបានបញ្ជាក់បន្តថា ការបង្ក្រាបទប់ស្កាត់ករណីប្រុងនាំពលករខ្មែរឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសថៃនេះ ធ្វើឡើងនៅវេលារំលងអធ្រាតឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ក្នុងភូមិសាស្ត្រភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ប្រភពខាងលើបន្ថែមបន្តថា មេខ្យល់ប្រុសស្រីទាំង៣នាក់រួមមាន ឈ្មោះ ធូ ធា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំណែក២នាក់ មានឈ្មោះ បូ វនភេទស្រី អាយុ៣៣ឆ្នាំ និងឈ្មោះ វឿន សុងវិ ភេទប្រុស អាយុ២០ឆ្នាំ ទាំង២នាក់រស់នៅភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចកំពុងបន្តនីតិវិធី។
បន្ទាប់ពីបញ្ចប់ការសាកសួរកម្លាំងបង្ក្រាប បានប្រគល់ទាំងពលករទាំងមុខសញ្ញាមេខ្យល់ និងវត្ថុតាងទៅឲ្យកម្លាំងអធិការដ្ឋានស្រុកសំពៅលូន ដើម្បីចាត់ការបន្តតាមនីតិវិធី៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ