សម្ដេចតេជោ ហ៊ុន សែន ៖ ក្នុងចំណោមអ្នកស្លាប់ដោយកូវីដ-១៩ ពីម្សិលមិញ មានអ្នកមិនព្រមចាក់វ៉ាក់សាំងកូវីដ-១៩ និងអ្នកបំផុសគេមិនឲ្យមកចាក់វ៉ាក់សាំង
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ដោយកូវីដ-១៩ កាលពីម្សិលមិញ មានអ្នកមិនព្រមចាក់វ៉ាក់សាំងកូវីដ-១៩ និងបំផុសគេមិនឲ្យមកចាក់វ៉ាក់សាំង ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
ក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ក្នុងចំណោមអ្នកដែលបានស្លាប់ដោយកូវីដ១៩ ពីម្សិលមិញ មានអ្នកដែលមិនព្រមចាក់ និង បំផុសគេមិនអោយចាក់ ។ ក្រោយពីការស្រាវជ្រាវ ឃើញថាឪពុកគាត់ និង គ្រួសារ មិនបានចាក់ដែរ»។ សម្ដេចតេជោ បានបន្ដថា «យើងត្រូវពន្យល់អ្នកមិនទាន់ចាក់ ឲ្យគាត់យល់ពីសារសំខាន់នៃការចាក់វ៉ាក់សាំង ទោះជាគាត់នៅក្នុងក្រុមណាក៏ដោយ»។
សូមរំលឹកថា គិតត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១៣,៤៥៦,៨៧២នាក់។ដោយឡែក គិតត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១១៤,១៤៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១០៦,២៩២នាក់ និងអ្នកស្លាប់ ចំនួន២,៤៤១នាក់៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត