OTTAWA ៖ នាយករដ្ឋមន្រ្តី Justin Trudeau បាននិយាយនៅថ្ងៃពុធថា កាណាដានឹងដាក់និយោជិតសហព័ន្ធដែលមិនបានចាក់វ៉ាក់សាំងលើការឈប់សម្រាកដោយមិនបង់ប្រាក់ឈ្មួលអោយ ហើយតម្រូវឱ្យមានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ សម្រាប់អ្នកដំណើរតាមអាកាស រថភ្លើង និងកប៉ាល់ ដែលនេះជាការបង្ហាញពីគោលនយោបាយនៃវ៉ាក់សាំងជាកាតព្វកិច្ចដ៏តឹងរ៉ឹងបំផុតមួយរបស់ពិភពលោក។

និយោជិតសហព័ន្ធនឹងតម្រូវអោយប្រកាសអំពីស្ថានភាពចាក់វ៉ាក់សាំងពេញលេញរបស់ពួកគេតាមរយៈអនឡាញ គិតត្រឹមថ្ងៃទី ២៩ ខែតុលា។ បុគ្គលិកនិងអ្នកដំណើរដែលមានអាយុចាប់ពី ១២ ឆ្នាំ ឡើងទៅ នៅលើរថភ្លើង យន្តហោះ និងការដឹកជញ្ជូនតាមសមុទ្រ ដែលប្រតិបត្តិការក្នុងស្រុក ដែលត្រូវបានគ្រប់គ្រងដោយសហព័ន្ធ ត្រូវតែបង្ហាញថាពួកគេបានចាក់ថ្នាំបង្ការហើយនៅត្រឹមថ្ងៃទី ៣០ ខែតុលា។

លោក Justin Trudeau បានប្រាប់អ្នកយកព័ត៌មានថា “វិធានការលើការធ្វើដំណើរទាំងនេះ រួមជាមួយការចាក់វ៉ាក់សាំងជាកាតព្វកិច្ចដល់និយោជិកសហព័ន្ធគឺជាវិធានការខ្លាំងបំផុតមួយ នៅលើពិភពលោក” ។ "ប្រសិនបើអ្នកបានធ្វើអ្វីដែលត្រឹមត្រូវ ហើយបានចាក់វ៉ាក់សាំងហើយ អ្នកសមនឹងទទួលបានសេរីភាពដើម្បីមានសុវត្ថិភាពពីជំងឺកូវីដ" ។

យ៉ាងណាម៉ិញ មានបុគ្គលិកសេវាកម្មសហព័ន្ធជិត ៣០០.០០០ នាក់ រួមនឹងនិយោជិកដែលគ្រប់គ្រងដោយសហព័ន្ធចំនួន ៩៥៥.០០០ នាក់ ដែលតំណាងឱ្យប្រហែល ៨% នៃកម្លាំងពលកម្មពេញម៉ោងរបស់កាណាដា នេះបើយោងតាមទិន្នន័យរបស់ក្រុមប្រឹក្សារតនាគារ ដែលគ្រប់គ្រងសេវាកម្មសាធារណៈ។គួររំលឹកថា ប្រទេសកាណាដាបានចាក់វ៉ាក់សាំងពេញលេញជាង ៨០% នៃប្រជាជនដែលមានសិទ្ធិរបស់ខ្លួន ដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ